Home ចំណេះដឹងទូទៅ

Google នឹងពន្លឿនល្បឿនអ៊ីនធើណេតទូទាំងពិភពលោក…

ចែករំលែក

នៅពេលល្បឿនអុីនធើណេត តូចចង្អៀតនឹងមានរឿងរ៉ាវស្មុគស្មាញកើតឡើងព្រោះបច្ចុប្បន្ននេះពិភពលោកផ្អែកលើប្រព័ន្ធអុីនធើណេតស្ទើរតែទាំងស្រុង ។ ដូច្នេះហើយទើបក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Google ព្យាយាមដោះស្រាយបញ្ហាល្បឿនអុីនធើណេតដោយរកមធ្យោបាយតាមដានត្រួតពិនិត្យគ្រប់វិនាទី ។ ជាក់ស្តែងកាលពីខែមិនាកន្លងទៅក្រុមហ៊ុនមានមូលដ្ឋាននៅអាមេរិកមួយនេះប្រើប្រាស់ដំណោះស្រាយការកក់ស្ទះល្បឿនអុីនធើណេតនៃការបង្កើតរបស់ខ្លួនជាមួយនឹងក្រុមហ៊ុន​ YouTube ។ ក្រុមហ៊ុនរកឃើញថាល្បឿនអុីនធើណេតកើនឡើង ៤%ទូទាំងពិភពលោកនិង១៤%ផ្សេងទៀតនៅបណ្តាប្រទេសមួយចំនួន ។ នេះបើយោងតាមតិន្នន័យពី Blog Entry ។​ លោក Neal Cardwell វិស្វករជាន់ខ្ពស់ផ្នែក Software ប្រចាំក្រុមហ៊ុន Google និយាយថា៖ <<ក្បួនដោះស្រាយថ្មីឈ្មោះថា BBR ជាឧទាហរណ៍មួយផ្សេងទៀតដើម្បីពន្លឿនល្បឿនអុីនធើណេត។ >​>