Home ព័ត៌មានអន្តរជាតិ

ចង់កែសម្ផស្សឱ្យកាន់តែស្អាត បែជាមិនស្អាត ហើយថែមទាំងវេទនាខ្លួនទៀត…នេះហើយគ្លីនិកក្លែងក្លាយ

ចែករំលែក

កាលពីពេលថ្មីៗនេះ សារព័ត៌មាន Shanghaist បានចុះផ្សាយ ករណីគ្រោះថ្នាក់មួយបណ្ដាលមកពីវះកាត់កែសម្ផស្សខុសបច្ចេកទេស ដែលករណីនេះ បានកើតឡើងចំពោះនារីម្នាក់ ក្នុងទីក្រុងកួនស៊ី ភាគខាងត្បូងប្រទេសចិន ។

ប្រភពព័ត៌មាន បានឱ្យដឹងថា នារីស្រស់ស្អាតជនជាតិចិនម្នាក់ វ័យ ២៧ឆ្នាំ កំពុងសន្លប់បាត់ស្មារតី ស្ពឹកពេញខ្លួនប្រាណដើរទៅណាមិនរួច ។

ប្រភពបន្តថា គ្រោះថ្នាក់នេះ បណ្ដាលមកពីក្រុមគ្រូពេទ្យ បានចាក់សារជាតិខ្លាញ់ ចូលក្នុងថ្គាមរបស់នារីរងគ្រោះ ប៉ុន្តែបែជាហូរចោលទៅក្នុងប្រព័ន្ធខួក្បាល រហូតធ្វើឱ្យនាងបាត់ស្មារតី និងបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ។

គួរបញ្ចាក់ថា មកទល់ពេលនេះ នារីរងគ្រោះទទួលបានការវះកាត់ជួយសង្គ្រោះ ៤ដងមកហើយ តែមិនបានទទួលលទ្ធផលអ្វីសោះ និងធ្វើឱ្យខ្លួននាងហើមខ្លាំងថែមទៀតផង ។
ក្រោយកើតហេតុដូចនេះ ប៉ូលិសបានចូលទៅ ត្រួតពិនិត្យ ហើយក៏បានដឹងថា គ្លីនិកខាងលើ គឺប្រើឯកសារក្លែងក្លាយ ដើម្បីបើកអាជីវកម្ម ៕
សហការី KBN
ប្រភព៖ កៅសុទ្ធ