Home Press Realease

កម្មវិធី ​គាំទ្រវិស័យ​អប់រំ​​របស់​ក្រុមហ៊ុន TODAY ISP

ចែករំលែក

កម្មវិធីគាំទ្រវិស័យអប់រំរបស់ TODAY ISP បានបន្តរៀបចំដាក់ឲ្យបោះឆ្នោតជូនវិទ្យាល័យមួយចំនួនតាមរយៈកម្មវិធី Poll លើផេកហ្វេសប៊ុករបស់ក្រុមហ៊ុនផ្ទាល់តាំងពីថ្ងៃទី ០៣ ខែសីហា ដល់ថ្ងៃទី ០៨ ខែសីហា ឆ្នាំ២០១៧។ សម្រាប់វិទ្យាល័យដែលដាក់ជូនឲ្យធ្វើការបោះឆ្នោតដែលឈ្នះការប្រកួតដោយសម្លេងគាំទ្រច្រើនជាងគេ នឹងទទួលបានការប្រើប្រាស់អ៊ិនធឺណិតឥតគិតថ្លៃ។ ជាក់ស្តែង TODAY ISP សូមអបអរសាទរចំពោះវិទ្យាល័យ ហ៊ុនសែន តាខ្មៅ ទទួលបានការគាំទ្រច្រើនជាងគេដោយសម្លេង ១៣០៨ នៅវគ្គនេះក្នុងចំណោម ១០ វិទ្យាល័យ។

បន្ទាប់ពីការប្រកាសលទ្ធផលរួចរាល់​ ក្រុមការងាររបស់ TODAY ក៏បានអញ្ចើញទៅជួបសំណេះសំណាលជាមួយនឹងលោក​ នី ណាដា ជានាយកវិទ្យាល័យ ហ៊ុនសែន តាខ្មៅ ដើម្បីសុំការអនុញ្ញាតចុះឈ្មោះសម្រាប់ធ្វើការតភ្ជាប់បណ្តាញអ៊ិនធឺណិត​ ដោយប្រើប្រាស់ បច្ចេកទេសអ៊ុបទិក ក្រោមដីជូនដល់សាលា។ បន្ទាប់មក លោកនាយកមានប្រសាសន៍ថា លោកមានចិត្តរំភើបជាខ្លាំងដែលវិទ្យាល័យរបស់លោកគ្រប់គ្រងសព្វថ្ងៃ ទទួលបានការគាំទ្រច្រើនពីសម្នាក់សិស្សានុសិស្ស និងលោកអ្នកដែលនិយមលេងបណ្តាញសង្គមហ្វេសប៊ុកបានបោះឆ្នោតជូនសាលារហូតទទួលបានការប្រើប្រាស់អ៊ិនធឺណិតដោយមិនគិតថ្លៃ។ ជាពិសេស លោកសូមថ្លែងអំណរគុណដល់ក្រុមហ៊ុនផ្ទាល់ ព្រមទាំងក្រុមការងារដែលរៀបចំកម្មវិធីគាំទ្រវិស័យអប់រំ និងសង្ឃឹមថាក្រុមហ៊ុននឹងបន្តឆន្ទៈនេះជាបន្តទៀត ហើយលោក សូមផ្តាំផ្ញើដល់បងប្អូនទាំងអស់ឲ្យជួយគាំទ្រសេវាកម្មអ៊ិនធឺណិតរបស់ក្រុមហ៊ុនផងដែរ។

តាមរយៈនេះ ក្រុមហ៊ុន TODAY ISP សូមសន្យាថានឹងបន្តកម្មវិធីគាំទ្រវិស័យអប់រំជាបន្ត តាមកម្មវិធីផ្សេងៗ ពីព្រោះក្រុមហ៊ុនយើងខ្ញុំនៅតែជឿជាក់ពីការប្រើប្រាស់អ៊ិនធឺណិជាមួយកម្មវិធីសិក្សាគឺផ្តល់ឲ្យគាត់នៅចំណេះដឹងថ្មីៗជាច្រើន។

គួបញ្ចាក់ជាថ្មីថា ក្រុមហ៊ុន TODAY ISP គឺផ្តល់សេវាកម្មផ្នែកអ៊ិនធឺណិត ដោយបច្ចេកទេស អ៊ុបទិក ក្រោមដីដែលផ្តោតសារៈសំខាន់លើទីផ្សារ អាជីវកម្ម និង​សហគ្រាសតូចធំនានានៅពេលបច្ចុប្បន្ន ព្រមទាំងមានសេវាជំនួយបច្ចេកទេសដែលមានជំនាញខ្ពស់។ ចំពោះព័ត៌មានបន្ថែម សូមទំនាក់ទំនងក្រុមហ៊ុនតាមរយៈលេខ 023 21 55 77 / 087 21 55 77 ឬ តាម​រយៈ​គេហទំព័រ www.today.com.kh។​