Home ព័ត៌មានជាតិ

ព្រោះតែលុយ ៥ពាន់រៀល សុំប្រពន្ធមិនបាន…សម្រេចចិត្តទៅផឹកស្រាស ពេលមកវិញ ធ្វើទារុណកម្មលើប្រពន្ធ មិនអាសូរទឹកភ្នែកសោះ

ចែករំលែក

ខេត្តកណ្ដាល៖ បុរសម្នាក់ខឹងសុំលុយ៥ពាន់រៀលពីប្រពន្ធមិនបាន ក៏បង្កនូវអំពើហិង្សា ទើបសមត្ថកិច្ចចុះទៅឃាត់ខ្លួន កាលពី​វេលាម៉ោង៤ល្ងាច ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧ នៅចំណុចទំនប់៣៨ ស្ថិតក្នុងភូមិព្រែកខ្នាច ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល។

មន្ត្រីប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំលើកដែក បានឲ្យដឹងថា ស្រ្ដីរងគ្រោះ ឈ្មោះ ឃាង ឡា អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរនេសាទ (រងរបួសត្រង់មុខផ្នែកខាងស្ដាំ) មានលំនៅក្នុងភូមិព្រែកខ្នាច ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាល។ រីឯជនសង្ស័យជា​ប្ដី​ ឈ្មោះ ខ្លូន ខ្លុង អាយុ៣៤ឆ្នាំ​​ ជនជាតិខ្មែរ មុខរបរនេសាទ ​រស់នៅជាមួយគ្នា។

ប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកើតមាននូវអំពើហិង្សានោះ ជនសង័្សយបានសុំលុយចំនួន៥ពាន់រៀលពីប្រពន្ធ​ ដើម្បី​យកទៅលេងល្បែងបុកប៊ីយែរ រួចហើយផឹកស្រាសនៅទីនោះ រហូតស្រវឹងជោកជាំ។ លុះពេលលេងល្បែងចាញ់ និងផឹកស្រាអស់​លុយ ជនសង្ស័យក៏បានត្រឡប់មកផ្ទះវិញ និងសុំលុយប្រពន្ធបន្ថែមទៀត តែប្រពន្ធគ្មានលុយឲ្យ ស្រាប់តែជនសង្ស័យបានផ្ទុះកំហឹង​យ៉ាងក្រេវក្រោធឡើង លើកឆ្នាំងបាយពីនៅលើចង្ក្រាន ដែលទើបជាត់ទឹក ទៅចាក់លើក្បាលប្រពន្ធ បណ្ដាលឲ្យរងរបួសរលាកពេញផ្ទៃមុខ។

ប្រភពព័ត៌មានដដែល បានបន្តថា បន្ទាប់ពីមើលឃើញចិត្តប្ដីដ៏លាមកបែបនេះ ជនរងគ្រោះក៏បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលលើកដែក ដើម្បីសុំអន្តរាគមន៍ពីសមត្ថកិច្ច។

ក្រោយពេលទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះភ្លាម សមត្ថកិច្ចក៏ចុះទៅឃាត់ខ្លនជនសង័្សយ រួចហើយនាំមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីចាត់ការបន្តតាមនីតិវិធី៕ សហការី KBN