Home Press Realease

LG OLED TV នៅតែបន្តជាទូរទស្សន៏ឆ្នើម នៅក្នុងកម្មវិធី EISA AWARDS

ចែករំលែក

ទូរទស្សន៍ LG OLED ត្រូវបានសមាគមន៏រូបភាពនិងសំឡេងអ៊ឺរ៉ុប (EISA) អោយឈ្មោះថាជាទូរទស្សន៍ OLED ដ៏ល្អបំផុត នេះជាជ័យជម្នះ 5 ​ឆ្នាំជាប់គ្នាសម្រាប់បច្ចេកវិទ្យា OLED របស់ LG ។ ទូរទស្សន៏ដំបូងគេរបស់ LG​​ ដែលឈ្នះពានរង្វាន់ EISA OLED TV 2017-2018 គឺទូរទស្សន៍ OLED ម៉ូដែល (OLED65E7) ត្រូវបានគេកោតសរសើរយ៉ាងខ្លាំងចំពោះគុណភាពរូបភាពដ៏ល្អឥតខ្ចោះនិង Wide Angle យ៉ាងធំទូលាយ។

ពានរង្វាន់ EISA ត្រូវបានរៀបចំឡើង​​ជារៀងរាល់ឆ្នាំ ដោយមានការចូលរួម ពីក្រុមចៅក្រមផ្នែកសម្រួល ពីទស្សនាវដ្តីសម្លេងដែលមាន ឥទ្ធិពល (AV) ដែលមានមូលដ្ឋាននៅ បណ្តាប្រទេស អ៊ឺរ៉ុប សហរដ្ឋអាមេរិក និង អូស្ត្រាលី។ ការវិនិច្ឆ័យផ្អែកលើបច្ចេកវិទ្យាការ នៃការរចនានឹងការច្នៃប្រឌិតខ្ពស់។

សម្រាប់ទូរទស្សន៍ LG ស៊េរីផ្សេងទៀតដែលបាន ទទួលស្គាល់នៅក្នុងកម្មវិធី EISA AWARDS​ គឺ LG SUPER UHD TV (model 55SJ850V)។​ លក្ខណៈពិសេសរបស់ LG SUPER UHD TV មានដូចជា៖ ពណ៏ដែលមានភាពច្បាស់ល្អ រូបភាពផ្ដុំជ្រុងធំដែលជំរុញដោយ​បច្ចេកវិទ្យា LG’s Nano Cell™​​ និង បំពាក់ទៅដោយ webOS 3.5។ LG SUPER UHD TV ក៏បានបំពាក់ទៅដោយ​បច្ចេកវិទ្យា Active​​​ HD ដែលធ្វើឱ្យឈុតឆាកទាំងអស់ មានភាពរស់រវើក មកពីគ្រប់ជ្រុងជ្រោយទាំងអស់។​

លើសពីនេះទៀត LG Sound Bar (ម៉ូដែល SJ9) ក៏បានទទួលពានរង្វាន់ EISA Sound bar 2017-2018​ លើការរចនា​ យ៉ាងឆើតឆាយរបស់វា​ ជាមួយនិងសម្លេងច្បាស់ល្អតាមរយៈការបំពាក់ ទៅដោយបច្ចេកវិទ្យា Dolby Atmos ។ ជាមួយនឹង Dolby Atmos សម្លេងអាចមានប្រភពចេញ ពីកន្លែងណាមួយនៃ dimensional space ទាំងបី។

លោក Brian Kwon ប្រធានក្រុមហ៊ុន LG Home Entertainment បានមានប្រសាសន៏ថា៖ ក្រុមហ៊ុន LG សូមអរគុណដល់សមាជិក នៃគណៈកម្មធិការពានរង្វាន់ EISA ដែលបានវិនិច្ឆ័យ និងទទួល​ស្គាល់ជាថ្មីម្តងទៀតលើបច្ចេកវិទ្យា OLED និង​ ឧបករណ៍កម្សាន្តរបស់យើង។ លោក Brian Kwon ក៏បានមានប្រសាសន៏ទៀតដែរថា ទូរទស្សន៍ OLED យើងនិងនៅតែបន្តជាអ្នកដឹកនាំនៅក្នុងទីផ្សារ premium TV ជាមួយនិងផលិតផល ដែលទទួលស្គាល់ សម្រាប់បច្ចេកវិជ្ជា ល្អឥតខ្ចោះ រូបផាពភាពច្បាស់ល្អ និងរស់រវើក។