Home Press Realease

កាន់តែអស្ចារ្យជាមួយបច្ចេកវិទ្យា 6 Motion Direct Drive របស់ម៉ាស៊ីនបោក LG

ចែករំលែក

​តើអ្នកដឹងទេថា​ មុខងារ​ 6​​ ចលនា (6 Motion Direct Drive) ដែល​​មាននៅក្នុងម៉ាស៊ីន របស់ LG ​មានសារៈប្រយោជន៏អ្វីខ្លះ?

6 Motion Direct Drive ជាមុខងារបោកគក់6​​ ចលនាដែលជួយ អោយការបោកគក់ មានលក្ខណៈស្អាតដូចទៅនឹងការបោកដៃ ហើយលាងសម្អាតក្អែល ដែលសិ្អតនៅជាប់សាច់ក្រណាត់បានស្អាតល្អ ។

ស្លាបចាត់ 3 របស់ធុងបោកគក់វិលឆ្លាស់គ្នាបានយ៉ាងឆាប់រហ័ល និង ធ្វើការបោកគក់ទៅលើ សាច់ក្រណាត់ថ្មមៗ ហើយបន្ថែមកម្លាំងបោកគក់ធ្វើអោយ ក្រណាត់ធ្លាក់ចុះទៅខាងក្រាមធុងបោកគក់ ដើម្បីបន្ថែមការប៉ះគ្នារវាងក្រណាត់ និង ធុងបោកគក់ ធ្វើអោយសំលៀកបំពាក់កាន់តែស្អាតល្អ មិនធ្វើអោយខូចសាច់ក្រណាត់ ហើយលាងជម្រះ​​សាប៊ូ អោយបានស្អាតល្អ ព្រមទាំង មិនមានភាពជំពាក់គ្នា រវាងសាច់ក្រណាត់ និង​ សាច់ក្រណាត់ ទៀតផង ។​

មិនត្រឹមតែប៉ុណ្ណោះ ជាមួយនឹងបច្ចេកវិទ្យា inverter Direct Drive មានមុខងារសន្សំសំចៃអគ្គីសនី ម៉ូទ័រផ្ដល់សំឡេងស្ងាត់ល្អ​ និង មានសំលេងរំញ័រតិចបំផុត។ អ្វីដែលកាន់តែពិសេសនោះគឺ គុណភាពធានា ទៅលើដុំម៉ូទ័រដែលមានរយះពេល 10 ឆ្នាំទៀតផង។

ដោយសារតែបច្ចេកវិទ្យាដ៏អស្ចារ្យទាំងអស់នេះហើយទើបធ្វើអោយម៉ាស៊ីនបោកគក់​ LG​ ទទួលបានការគាំទ្រច្រើនពីសំណាក់អតិថិជ​ន ហើយក៏មានការគ្រាំទ្រពីហាងបោកអ៊ុតសម្លៀកបំពាក់ថែមទៀតផង ព្រោះថាគ្រប់ហាងបោកអ៊ុតទាំងអស់ស្ទើរតែ 90% ដែលប្រើប្រាស់ម៉ាស៊ីនបោកគក់ LG ។

មិនត្រឺមតែប៉ុណ្ណោះ ជាមួយនឹងម៉ាស៊ីនបោកគក់ LG​ ក៏បានបន្ថែមនូវប្រព័ន្ធTub Clean ដែលមានមុខងារពិសេស ក្នុងការថែទាំអនាម័យ ក្នុងការសម្អាតកែ្អល និង ក្លិនដែលជាប់នូវក្នុងធុងបោកគក់ ជាមួយប្រព័ន្ធទឹកវិលកួច នៅក្នុងធុងធ្វើអោយភាព កខ្វក់រត់ទៅតាមរន្ធនៅគៀនៗ របស់ធុងសម្អាតហើយធ្លាក់ចូលទៅក្នុង រន្ធតូចៗនៅខាងក្រោមធុង ធ្វើអោយភាពកខ្វក់នៅក្នុងធុងត្រូវបាន សម្អាតហើយកំចាត់ចេញ នៅពេលដែលបង្ហូរទឹកចេញ វាមានភាពងាយស្រួល ដល់លោកអ្នកមិនចាំបាច់ លាងធុងដោយខ្លួនឯង គ្រាន់តែចុចលើកម្មវិធី Tub Clean វានិងដំណើរការខ្លួនឯងជាការស្រេច៕