Home ព័ត៌មានអន្តរជាតិ

កីឡាការិនីប្រណាំងម៉ូតូ ដ៏សិចស៊ី និងល្បីល្បាញក្នុងប្រទេសថៃ ជួបគ្រោះថ្នាក់ពេលកំពុងប្រកួត របួសបែកមុខមាត់ខ្ទេច…គ្រប់យ៉ាង ព្រោះតែកំហុសរបស់នាង

ចែករំលែក

ប្រទេសថៃ៖ កាលពីថ្ងៃ០៧ ខែកញ្ញា ឆ្នាំ ២០១៧ កន្លងទៅថ្មីៗនេះ ក្រុមប៉ូលិស និងក្រុមសង្គ្រោះ បានចុះជួយសង្គ្រោះនារីម្នាក់ដែលជា បុគ្គលល្បីល្បាញ ក្នុងអាជីពជាកីឡាការិនីប្រកួតម៉ូតូ ដ៏សិចស៊ីបំផុតក្នុងប្រទេសថៃ បន្ទាប់ពីនានបានជួបគ្រោះថ្នាក់ ខណៈពេលកំពុងប្រកួតម៉ូតូ ក្នុងល្បឿនលឿន ដោយហេតុការណ៍ខាងលើនេះ បានកើតឡើងនៅក្នុងខេត្ត ឆាក់ឈើងសោវ ប្រទេសថៃ ។

នារីរងគ្រោះ និងជា Idol ក្នុងចិត្តមនុស្សជាច្រើនក្នុងប្រទេសមានឈ្មោះ ព្រីយ៉ា សាងៀមង៉ាម មានឈ្មោះក្រៅហៅថា «ប្លា»​ ហើយនៅក្នុងថ្ងៃជួបគ្រោះថ្នាក់ ត្រូវបានគេដឹងថា នារីរូបនោះមិនបានពាក់មួកសុវត្ថិភាព ព្រមជាមួយអាវការពារឡើយ ។

ប្រភពព័ត៌មាន បានឱ្យដឹងថា ព្រីយ៉ា សាងៀមង៉ាម បានរងរបួសបែកមុខមាត់ខ្ទេចគ្មានសល់ បើយោងតាមរូបភាព ពិតជាគួរអោយអាណិតនាងខ្លាំងណាស់ ហើយក្រោយកើតហេតុ ភ្លាមៗក្រុមសង្គ្រោះ បាននាងទៅសង្គ្រោះ នៅមន្ទីពេទ្យខេត្តឆាក់ឈើងសោវ ។

សូមបញ្ជាក់ដែរថា តាមប្រវិត្តរូបសង្ខេបខ្លះៗ របស់នារីរងគ្រោះ បានឱ្យដឹងបន្ថែមថា នាង ព្រីយ៉ា សាងៀមង៉ាម ឬ ប្លា គឺជាតារាប្រណាំងម៉ូតូស្រស់ស្អាត និងសិចស៊ីមួយរូប មិនត្រឹមតែប៉ុណ្ណោះ នាង ក៏ជានារីក្លាហ៊ានម្នាក់ផងដែរ ដែលតែងតែចូលទៅប្រកួត ប្រណាំងម៉ូតូជាមួយក្រុមបុរសៗថែមទៀតផង ៕
សហការី KBN
ប្រភព៖ kaijeaw