Home តារាជាតិ

ម្ចាស់បទ «ស្រលាញ់​បង​ប៉ុន្មាន​ថ្ងៃ​ទៀត​?» ​​គាស់កកាយ​ជីវិតពីត ​ក្រោយពេលចូលសិល្បៈ

ចែករំលែក

សិល្បៈ៖ អ្នក​សិល្បៈ​មួយ​ចំនួន​សុខចិត្ត​បោះបង់​ការ​សិក្សា​ ឬ​ការងារ​ដែល​ខ្លួន​ ដើម្បីចូលប្រឡូកសិល្បៈ​ ហើយក្នុង​ចំណោម​អ្នក​ទាំង​នោះ​ក៏​មាន​អ្នក​ជោគជ័យ​ និង​អ្នក​បរាជ័យ ដូចជាលោក ផេង​ សុភារឿន​ ហៅ ​លិកាង​ ព្រោះ​តែចង់ក្លាយជាតារាចម្រៀង​លោក​បាន​ជម្រុះចោលអាជីព​ជា​គ្រូ​បង្រៀន​ភាសា​ចិន​រត់មកចាប់អាជីពសិល្បៈ ដែលកំពុងទទួលបានពន្លឺជោគជ័យខ្លះៗហើយ។ ប៉ុន្តែមុននឹងការងារសិល្បៈទទួលបានលទ្ធផលប៉ុននេះលោកបានឆ្លង់កាត់ការលំបាកជាច្រើន ។​

លោក​ ផេង​ សុភារឿន រៀបរាប់ពី​ដំណើរ​ខ្សែ​ជីវិត​ថា ​លោក​ធ្លាប់​​ធ្វើ​ជា​គ្រូបង្រៀន​ភាសា​ចិន​មាន​រយៈពេល​បួន​ឆ្នាំ​មក​ហើយ​ ប៉ុន្តែ​ថ្មី​ៗ​នេះ​លោក​ក៏​បាន​បោះបង់​អាជីព​គ្រូ​បង្រៀន​ចោល​ ងាកមកស្រវាចាប់អាជីពសិល្បៈ ជាតារាចម្រៀងនៅក្នុងផលិតកម្ម សាស្តា ក្រោយពីលោកបានជាប់ក្នុងការធ្វើតេស្តសំឡេង​ និងបានធ្វើ​កុងត្រា​រយៈ​ពេល​៥​ឆ្នាំ​តែម្ដង​។

តារា​ថ្មី​រូប​នេះ​បន្ត​ថា​ មក​ដល់​ពេល​នេះ​លោក​បាន​ចេញ​បទ​ចម្រៀង​ជា​Ausio​ មាន​ចំនួន​៦​បទ​មក​ហើយ​ មាន​ដូច​ជា​បទ​ “ឱប​ជាប់​ទ្រូង​ហើយ​នៅ​តែ​គេ​ឆក់​បាត់​ ឈឺចាប់​ដល់​ស្លាប់​ជា​រឿង​របស់​បង​
គ្មាន​អូន​បេះដូង​បង​ស្រាប់​តែ​ឈប់​លោត​ នៅ​ស្រលាញ់​អូន​ដូច​ថ្ងៃ​មុន ព្រម​ធ្វើ​ជា​មនុស្ស​ខូច​ចិត្ត​កំដរ
​ក្ដី​សុខ​របស់​អូន និង​បទ ស្រលាញ់​បង​ប៉ុន្មាន​ថ្ងៃ​ទៀត​? “។

លោក​ លិកាង បន្ត​ថា ​បទ​ទាំង​អស់​នេះ​ក៏​បាន​ថត​ជា​MV​មួយ​ចំនួន​ហើយ​ដែរ​ រង់ចាំ​តែ​ថ្ងៃ​ចេញ​លក់​ទេ។​ តារា​រូប​នេះ​បញ្ជាក់​ថា ​ការ​បោះបង់​អាជីព​ជា​គ្រូ​បង្រៀន​មក​ស្រវា​អាជីព​ចម្រៀង​ជា​ជម្រើស​របស់​លោក​ ដូច្នេះ​ហើយ​លោក​ត្រូវ​តែ​ខិតខំ​ពង្រឹង​ការ​ច្រៀង​ ដើម្បី​ទទួល​បាន​ការ​គាំទ្រ​ពី​សំណាក់​ទស្សនិកជន​ ហើយ​ពេល​នេះ​អាជីព​ចម្រៀង​លោក​ក៏​អាច​និយាយ​បាន​ថា​ជោគជ័យ​មួយ​កម្រិត​ហើយ​ ព្រោះ​មាន​ផលិតកម្ម​គេ​ហៅ​កុងត្រា​ ៕ សហការី KBN