Home Press Realease

Eragold Carnival 2017 ពេជ្រ សោភា កូរ​ផ្អើល​ឆាក​នៅ ​វិមាន​សុភមង្គល ក្រុង​ភ្នំពេញ

ចែករំលែក

ព្រឹត្ត​ការណ៍​តន្ត្រី​ដ៏​កក្រើក បាន​បោះ​ជំហាន​ទី 3 មក​ដល់​រាជធានី​ភ្នំពេញ នៅ​ទល់​មុខ​ វិមាន​សុភមង្គល ។ ទស្សនិកជនយ៉ាងច្រើនកុះករ បានមកចូលរួម ក្នុងព្រឹត្តការណ៍តន្ត្រី Eragold Carnival 2017 ដើម្បីត្រៀមជួបជាមួយ កំពូលតារាចម្រៀង និងចូលរួមយ៉ាងរីករាយ ជាមួយការតាំងលក់ផលិតផល ជាច្រើនមុខ ។

ទស្សនិក​ជន​ជា​ច្រើន បាន​ចូល​មក​កាន់​ទីតាំង​នៃ​កម្ម​វិធី ដើម្បី​ទទួល​ស្វាគមន៍​ព្រឹត្ត​ការ​ដ៏ពិសេស​នេះ ដែល​ពោពេញ​រំភើប ជាមួយ​វត្តមាន​កំពូល​តារា​ចម្រៀង លោក​ ឆន សុវណ្ណរាជ អ្នក​នាង ពេជ្រ សោភា លោក ហ្សូណូ លោក នីរតនា កញ្ញា រ៉េត ស៊ូសាណា និង​ កញ្ញា ប៉ាច គីមមួយ ។​

គ្រប់​បទ​ចម្រៀង និង​ក្បាច់​រាំ​ដ៏​កន្ត្រាក់​អារម្មណ៍ បាន​ធ្វើ​ឲ្យ​ផ្ទៃ​កម្ម​វិធី​ទាំង​មូល ​ពោរពេញ​ដោយ​សម្លេង​អបអរ​ យ៉ាង​កង​រំពង និង​រំភើប​បំផុត ។ ជា​មួយ​វត្តមានរបស់​ អ្នក​នាង​ ពេជ្រ សោភា ភាព​រីករាយ យ៉ាង​កក្រើកឆាក បាន​កើត​មាន​ឡើង​បន្ថែមទៀត ជាមួយ​បទ​ចម្រៀង​ ដ៏​ពេញ​និយម និង​កន្រ្តាក់​អា​រម្មណ៍ ដែល​ធ្វើ​ឲ្យ​ទស្សនិក​ជន ​ទាំង​អស់​បាន​ចូល​រួម រាំ​តាម​ចង្វាក់​ភេ្លង និង​ហ៊ោ​កញ្ជ្រៀវយ៉ាង​អស់​ពី​ចិត្ត ។

នៅពេលកម្មវិធី ជិតឈានដល់ទីបញ្ចប់ រំភើប បានបន្តកើនឡើងជាមួយការ ចាប់ឆ្នោតរង្វាន់ធំ រួមមាន ម៉ូតូ Honda Dream 2017 ទូរទស្សន៍ LED 32” និងរង្វាន់ជាច្រើនទៀត ជូនដល់អតិថិជនដែលបានចូលរួម ទិញផលិតផលជាច្រើនមុខ ដែលមានតាំងលក់ជាពិសេស ។ ដើម្បីចែករំលែកនូវទិដ្ឋភាព ដ៏រីករាយនេះ Eragold Carnival ក៏មានផ្សាយផ្ទាល់ តាមរយៈកញ្ចក់ទូរទស្សន៍ ហង្សមាស HDTV និងទំព័រហ្វេសប៊ុក Eragold Singapore ។

ព្រឹត្តការណ៍ដ៏អស្ចារ្យនេះបានរៀបចំឡើង ដើម្បីផ្តល់ភាពរីករាយ ដល់ទស្សនិកជន គ្រប់បណ្តាខេត្ត ក្រុង និងការផ្តល់ជូនជាពិសេស នូវផលិតផលដែលមាន គុណភាពខ្ពស់ ដែលអតិថិជនទាំងអស់តែងមានទំនុកចិត្ត ។ ព្រឹត្តការណ៍ Eragold Carnival 2017 នេះនាំមកជូនជាពិសេសដោយ ទឹកសណ្តែកធម្មជាតិ Eragold កាហ្វេ GoldRoast ទឹកដោះគោ Gold Cupp ម្សៅពោតសាលី Calsome ភេសជ្ជៈប៉ូវកម្លាំង Zeus Blue ប្រេងផ្កាឈូករ័ត្ន OREY ត្រីខ Singapore Brand និង ប៊ីចេង Jin Jing ។ ផលិតផលទាំងអស់សុទ្ធតែ ជាផលិតផលគុណភាពខ្ពស់ពីប្រទេស សាំងហ្គាពួរ និងនាំមកជូនផ្តាច់មុខដោយ ស៊ូន ស៊ូន គ្រុប ។

រាល់ផលិតផលទាំងអស់ និងមានការតាំងលក់ ជាមួយការផ្តល់ជូនពិសេស នៅគ្រប់ព្រឹត្តការណ៍ Eragold Carnival 2017 ។
Eragold Carnival 2017 នឹងបន្តវត្តមានជាបន្តទៀត រយៈពេល 2 ថ្ងៃ គឺនៅថ្ងៃទី 16 និងទី 17 ខែ កញ្ញា ឆ្នាំ 2017 នៅពហុកីឡដ្ឋាន​ ខេត្ត​បាត់​ដំបង​ ។ សូមចូលរួមដើម្បីទទួលយក ភាពរីករាយ ដ៏ស្រស់ថ្លា ក្នុងព្រឹត្តការណ៍ Eragold Carnival 2017 ។