Home បច្ចេកវិទ្យា

ទីបំផុត ការទន្ទឹងរង់ចាំរបស់ហ្វេន Apple បានមកដល់ហើយ

ចែករំលែក

កាលពីយប់ថ្ងៃទី១២​ ម៉ោង១២ រំលងអាធ្រាត្រឈានចូលថ្ងៃទី​១៣ នេះ ក្រុមហ៊ុន Apple បានបង្ហាញពី Keynote, iPhone 8 , iPhone X និង iOS11 នៅទីតាំងថ្មីរបស់ក្រុមហ៊ុន Apple ហើយមុនការបង្ហាញពីមុខងារថ្មីរបស់ Apple ក្នុងនោះយើងសូមផ្ដោតទៅលើតែស្មាតហ្វូនប៉ុណ្ណោះ​ ។​

iPhone 8 និង​ 8Plus ត្រូវបានក្រុមហ៊ុន Apple បង្ហាញរូបរាងពិតហើយ គឺវាមិនមានអ្វីប្លែកថ្មី និងខុសគ្នាពី iPhone7 និង​ 7Plus នោះទេ ទាំងរូបរាង និងមុខងារផ្សេងទៀត ដោយគ្រាន់តែ​ iPhone8 និង 8Plus​ បានស្រោបតួខ្លួនដោយកញ្ចក់មួយជាន់ពីលើទៀត នៅផ្នែកខាងក្រោយ​ និងដាក់ឲ្យប្រើប្រាស់ជាមួយ iOS11 ដែលជា Version ជំនាន់ថ្មីរបស់ក្រុមហ៊ុន Apple​ ។​

សម្រាប់ឆ្នាំនេះ Apple បានចេញនូវ iPhone មួយស៊េរីទៀត ដែលមានសមត្ថភាពខ្លាំង ហើយថែមទាំងមានរូបរាងថ្មី ប្លែក ខុសពី iPhone ជំនាន់មុនៗរបស់ខ្លួន​នោះគឺ iPhone X ។ iPhone X គឺជាស្មាតហ្វូនដែលក្រុមហ៊ុន Apple បានបង្កើតឡើងសម្រាប់បំពាក់នូវបច្ចេកវិទ្យាចុងក្រោយ ដែលវាមានអេក្រង់លាតសន្ធឹងដល់គែមទូរស័ព្ទតែម្ដង ហើយ iPhoneX នេះទៀតសោត មិនបានភ្ជាប់មកជាមួយ ប៊ូតុង Home និង​​ Sensor ស្កេនក្រយ៉ៅដៃទៀតនោះទេ តែវាបានជំនួសមកវិញ នូវប្រព័ន្ធដោះសោរយ៉ាងទំនើប ដោយការស្កេនផ្ទៃមុខរបស់លោកអ្នកតែម្ដង ដែល Apple ឲ្យឈ្មោះថា «Face ID» ។​

ក្នុងនោះអ្វីដែលប្លែកថ្មី ក៏ដូចជាអ្វីដែលហ្វេនទាំងអស់ទន្ទឹងរង់ចាំនោះ​ ពេលនេះបានមកដល់ហើយ គឺ Apple បានបញ្ចេញនូវ Wireless Charger ​និង ប្រព័ន្ធសាកថ្មលឿន​ (Fast Charge) ហើយសម្រាប់ Wireless charger ​នេះដែរ គឺអាចប្រើបានជាមួយ iPhone ជំនាន់ចុងក្រោយនេះរបស់ Apple រួមទាំងកាស​ Airpod និង​​​ iWatch ស៊េរីថ្មីទៀតផង ។
សម្រាប់ព័ត៌មានលម្អិតពីកំពូលស្មាតហ្វូនទាំងពីរស៊េរីនេះ យើងខ្ញុំនឹងបង្ហាញលោកអ្នកនៅពេលក្រោយបន្តទៀត ៕ សហការី KBN