Home ព័ត៌មានអន្តរជាតិ

កង្កែបមាសមួយក្បាល បង្ហាញខ្លួន ធ្វើឱ្យផ្អើលប្រជាពលរដ្ឋភ្លូកទឹកភ្លូកដី នាំគ្នាទៅគោរពបូជា

ចែករំលែក

ប្រទេសថៃ៖ កាលពីថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ ២០១៧ កន្លងទៅនេះ នៅលើបណ្ដាញសង្គមហ្វេសប៊ុកក្នុងប្រទេសថៃ មានការភ្ញាក់ផ្អើលមួយ បន្ទាប់ពីប្រជាជនយ៉ាងច្រើននាក់ បានសម្រុកគ្នាទៅគោរពបូជា លោកតាស៊ីសុធូ និងលោកយាយ ស៊ីប៉ាផុម៉ា នៅទីអាស្រមមួយ ស្ថិតនៅក្នុងឃុំបានម៉ួង ស្រុកបានឌុង ខេត្តឧដនថានី ប្រទេសថៃ ។

រឿងជំនឿភ្លូកទឹកភ្លូកដីនេះ គឺកើតមានឡើងបន្ទាប់ពី ប្រជាពលរដ្ឋបានប្រទះឃើញ មានកង្កែបមួយក្បាល សម្បុរពណ៌មាស រស់នៅក្បែរដើមឈើធំមួយដើម ប្រហែលចំងាយ ៣០០ម៉ែត្រ ដូចនេះហើយទើបម្នាក់ៗ នាំគ្នាទៅសុំ សុខសំណាង និងលាភសក្ការៈផ្សេងៗ ដូចជាសុំលេខឆ្នោតជាដើម ៕
សហការី KBN
ប្រភព៖ khaosod