Home ព័ត៌មានជាតិ

អាណិតណាស់!!! បាត់កូនប្រុសពីផ្ទះ មិនដឹងមូលហេតុ ដើររកសព្វទិសទី… ចុងក្រោយគេមកប្រាប់ថា ឃើញសព…

ចែករំលែក

ខេត្តកណ្តាល ៖ ប្រជាពលរដ្ឋ បានប្រទះឃើញសពអណ្តែតទឹក នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី១៣ កញ្ញា ២០១៧ នៅចំណុចចុងព្រែកហម ស្ថិតក្នុងភូមិព្រែកតាមេម ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល ដោយត្រូវបាន គេសង្ស័យថា ជនរងគ្រោះ ស្លាប់ដោយសារលង់ទឹក ។

ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ សេង រតនា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅក្នុងភូមិខ្ពបក្រោម ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល។ បើតាមការរៀបរាប់ប្រាប់ ពីម្តាយរបស់ជនរងគ្រោះ បានឲ្យដឹងថា ជនរងគ្រោះមានជំងឺសរសៃប្រសាទ ហើយកាលពីថ្ងៃទី១១ ខែកញ្ញា វេលាម៉ោង១១យប់ កូនរបស់គាត់ បានបាត់ចេញពីផ្ទះ ដោយមិនដឹងមូលហេតុ។

គាត់បានបន្តថា បន្ទាប់ពីបាត់ពីផ្ទះភ្លាម គាត់បានឮដំណឹងថា កូនរបស់គាត់បានជិះទូកដរ នៅភូមិខ្ពប ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល ហើយគាត់បានដើរស្វែងរក នៅទីនោះសពទិសទីដែរ តែមិនបានឃើញកូនប្រុសរបស់គាត់ឡើយ ។ លុះវេលាម៉ោងកើតហេតុខាងលើ មានគេមកប្រាប់គាត់ថា បានប្រទះឃើញសពអណ្តែតទឹក នៅឯចុងព្រែកហម គាត់ក៏បានទៅមើលភ្លាមៗ ទើបដឹងថា ពិតជាកូនរបស់គាត់មែន ។

ក្រោយកើតហេតុ នគរបាលផ្នែកជំនាញ និងប៉ុស្តិ៍នគបាលរដ្ឋបាលព្រែកស្តី រួមជាមួយគ្រូពេទ្យ អាជ្ញាធរមូលដ្ឋាន ចុះទៅពិនិត្យសាកសព ឃើញថា ឆ្អឹងជំនីរ នឹងឆ្អឹងអាវៈយុវៈ ពុំមានស្លាកស្នាមបាក់ ឬទ្រុឌអ្វីដែលគួរឲ្យសង្ស័យថា ជាអំពើឃាតកម្មឡើយ ។ ករណីនេះ​សមត្ថ​កិច្ច សន្និដ្ឋានថា ជនរងគ្រោះពុំមាន ពាក់ព័ន្ធនឹងករណីផ្សេងឡើយ គឺពិតជាលង់ទឹកស្លាប់ប្រាកដមែន ។
ក្រោយការពិនិត្យរួច សមត្ថកិច្ចបានប្រគល់សាកសព ជូនក្រុមគ្រួសារជនរងគ្រោះ យកទៅធ្វើបុណ្យតាមប្រពៃណីយ៍ ៕