Home ព័ត៌មានជាតិ

បុរសចិត្តច្រើន!!! ខឹងបន្តិចបន្តួច ព្យាយាមសម្លាប់ខ្លួន ជាច្រើនដង… តែម្តងនេះ បានសម្រេចដូចបំណង

ចែករំលែក

ខេត្តព្រៃវែង៖ បុរសម្នាក់ត្រូវបានគេប្រទះឃើញ ចង.កសម្លាប់ខ្លួន ភ្ជាប់ជាមួយដើមពុទ្រា កាលពីវេលាម៉ោង១ និង៣០នាទីរសៀល ថ្ងៃទី១៣ ខែកញ្ញា ២០១៧ ស្ថិតនៅក្នុងភូមិព្រហូត ឃុំសំរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

ជនរងគ្រោះឈ្មោះ នួន គឹមឈាន ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅស្ថិតនៅភូមិកើតហេតុខាងលើ។ បើតាមការរៀបរាប់ របស់ប្រពន្ធសពបានឲ្យដឹងថា ប្តីរបស់គាត់ ជាមនុស្សចិត្តច្រើនណាស់ ហើយកាលពីពេលកន្លងមក បានព្យាយាមសម្លាប់ខ្លួនជាច្រើនលើក ច្រើនសារមកហើយ ហើយនៅថ្ងៃកើតហេតុ ប្តីរបស់គាត់បានបាត់ពីផ្ទះ មិនដឹងទៅណា ស្រាប់តែមានគេប្រទះឃើញ យកក្រម៉ាចង.កភ្ជាប់ជាមួយដើមពុទ្រា ស្ថិតនៅចំណុចវាលស្រែ ខាងកើតភូមិចម្ងាយ៥០០ម៉ែត្រ ស្លាប់បាត់ទៅហើយ ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅពិនិត្យសាកសព និងធ្វើកោសល្យវិច្ច័យ ឃើញថាជនរងគ្រោះ ពិតជាបានចង.កសម្លាប់ខ្លួនពិតប្រាកដមែន ហើយបានប្រគល់សព ជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕