Home តារាជាតិ

លែងមែនទែនហើយ! សូម្បីតែ ហេង នរៈកក្កដា ក៏ចេញមុខទម្លាយមារយាទតារាគ្នាឯងដែរ (មានវីដេអូ)

ចែករំលែក

សិល្បៈ៖ រឿងរ៉ាវរវាងផលិតករមិនបើកប្រាក់តាមការកំណត់ក្នុងកុងត្រា និងតារាសម្ដែងក្នុងស្រុកមួយចំនួនមិនព្រមបំពេញការងារតាមការណាត់របស់ផលិតករ កាន់តែស៊ីជម្រៅឡើង រហូតធ្វើឱ្យភាគីម្ខាងៗចេញមុខបកស្រាយយកត្រូវរៀងៗខ្លួនជាបន្តបន្ទាប់ ធ្វើឱ្យទស្សនិកជនជាច្រើន នៅតែបែងចែកមិនដាច់ស្រឡះថា កំហុសមកពីភាគីខាងណាឱ្យពិតប្រាកដឡើយ ។

ខណៈមហាជនជាច្រើនកំពុងតែមានភាពស្រពេចស្រពិលទាក់ទងនឹងរឿងរ៉ាវដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងលើបណ្ដាញសង្គមហ្វេសបុក ស្រាប់តែតារាសម្ដែង ហេង នរៈកក្កដា ចេញមុខនិយាយទាំងកំហឹងទៅលើមារយាទតារាសម្ដែងក្នុងស្រុកមួយចំនួន ដែលមិនគោរពពេលវេលារបស់ខ្លួន ធ្វើឱ្យខាងផលិតករខាត់បង់ធ្ងន់ធ្ងរ ។

ពិតណាស់ ហេង នរៈកក្កដា គឺជាតារាសម្ដែងដ៏មានប្រជាប្រិយភាពមួយរូប តែបែរជាមិនកាន់ជើងតារាសម្ដែងដូចគ្នា បែរ​ជាងាកទៅបើកបង្ហាញពីអត្តចរិតតារាសម្ដែងដូចគ្នាទៅវិញ ត្រង់ចំណុចនេះធ្វើឱ្យមហាជនយល់ថា នេះក៏ជាហេតុផលមួយធ្វើឱ្យផលិតករប្រែក្រឡាស់ចំពោះកាលកំណត់ពេលវេលាបើកប្រាក់ដូចគ្នា ។ សូមកុំបង្អង់យូរ ទស្សនាវីដេអូរៀបរាប់របស់ ហេង នរៈកក្ដដា ខាងក្រោមនេះ ៖ Cake KBN