Home ព័ត៌មានអន្តរជាតិ

ប្រជាជននាំគ្នាផ្អើល រិះគន់ព្រះចៅអធិការវត្ត ព្រោះភ្លើងកណ្តាលហ្វូងមនុស្ស ដើម្បី….

ចែករំលែក

ខេត្តសុរិន្ទ ប្រទេសថៃ៖ កាលពីថ្ងៃទី១០ តុលា ២០១៧ ថ្មីៗនេះ មានការបង្ហោះវីដេអូឃ្លីបមួយ នៅលើបណ្តាញសង្គមហ្វេសប៊ូក ធ្វើឲ្យមានការភ្ញាក់ផ្អើល និងហួសចិត្តយ៉ាងខ្លាំង ខណៈពេលដែលព្រះចៅអធិការវត្ត បារិន្ទសុធិក្រៈថម ដែលស្ថិតនៅក្នុងស្រុកសាំងខៈ ខេត្តសុរិន្ទ បានសម្តែងការព្រោះភ្លើងមន្ទ នៅក្នុងពិធីដង្ហែអង្គកឋិនទាន ដែលបានរៀបចំនៅក្នុងវត្តខាងលើ យ៉ាងធំហើយត្រូវបានញាតិញោម ចូលរោមយ៉ាងច្រើនកុះករ ។

ទង្វើររបស់ព្រះចៅអធិការវត្ត ខាងលើនេះ បានធ្វើឲ្យអ្នកលេងបណ្តាញសង្គម ជាច្រើនបានធ្វើការរិះគន់យ៉ាងខ្លាំង ចំពោះទង្វើរបស់ព្រះអង្គ ។ ក្រោយពីមានការរិះគន់មក ព្រះចៅអធិការរូបនោះ ក៏បានចេញមកបកស្រាយ ប្រាប់មហាជនថា ហេតុការណ៍ខាងលើ បានកើតឡើងនៅក្នុង បរិវេណវត្តខាងលើ ក្នុងពិធីដង្ហែបុណ្យកឋិនទាន ពេលនោះដោយសារតែ មានញាតិញោមប្រុសស្រី ដែលជាម្ចាស់កម្មវិធី បានសុំឲ្យព្រះអង្គ ធ្វើពិធីព្រោះភ្លើង ដើម្បីទទួលយកសិរីសួស្តី ជ័យមង្គលក្នុងពិធីដង្ហែកឋិនសាមគ្គីនេះតែប៉ុណ្ណោះ ។

ព្រះសង្ឃខាងលើ បានបន្តថា មុនពេលដែលព្រោះភ្លើង ទៅលើញាតិញោមនោះ ព្រះអង្គបានឲ្យពួកគេដេកផ្កាប់មុខ ហើយបានយកក្រណាត់ មកគ្របលើរាង្គកាយ ជិតអស់ហើយ ទើបលោកធ្វើការព្រោះភ្លើងមន្ត ដ៏សក្តិសិទ្ធិនោះ ។

តាមការរៀបរាប់បន្ថែម របស់ព្រះចៅអធិការវត្តខាងលើ ដែលមានព្រះជន្ម៤៤វស្សា ថា គ្រប់ញាតិញោមដែលបានចូលទៅ ឲ្យរូបលោកព្រោះភ្លើងមន្តឲ្យនោះ គឺពិតជាស្ម័គ្រចិត្តទាំងអស់គ្នា ព្រោះពួកគេជឿថា ការព្រោះភ្លើងនេះ នឹងអាចដេញរឿងអាក្រក់ចេញពីខ្លួនរបស់ពួកគេ ព្រមទាំងព្យាបាលជំងឺព្យាធិទាំងឡាយ ព្រោះតែមនុស្សមានធាតុ៤ គឺទឹក ដី ខ្យល់ និងភ្លើង មកជាមួយ ៕