Home ព័ត៌មានអន្តរជាតិ

ប្រជាជនរន្ធត់!!! ពេលបានឃើញ ព្រះពុទ្ធរូបស្រក់ព្រះនេត្រ ព្រោះតែភ្លើងឆេះវិហារ មួយកន្លែងក្នុងទីក្រុងបុរាណ….

ចែករំលែក

ខេត្តអាយុធ្យា៖ កាលពីថ្ងៃទី១០ តុលា ២០១៧ ថ្មីៗកន្លងទៅនេះ ក្រុមមន្ត្រីប៉ូលិស ខេត្តអាយុធ្យា បានរាយការណ៍មកថា មានភ្លើងឆេះព្រះវិហារ នៅក្នុងវត្តមួយឈ្មោះថា វត្តឆាងថង ដែលស្ថិតនៅក្នុងស្រុក ប្រាក់ណាខនស៊ី អាយុធ្យា ខេត្តអាយុធ្យា ។ ក្រោយមកប៉ូលិសបាននាំកម្លាំង និងរថយន្តពន្លត់អគ្គីភ័យ ជាច្រើនគ្រឿងទៅកាន់កន្លែងកើតហេតុខាងលើ ។

នៅកន្លែងកើតហេតុ ប៉ូលិសបានប្រទះឃើញផ្សែងយ៉ាងច្រើន ចេញពីព្រះវិហារនោះ ហើយក្រុមពន្លត់អគ្គីភ័យបានប្រញាប់ប្រញាល់ បាញ់ទឹកពន្លត់ ដោយចំណាយពេល៣០នាទី ទើបអាចពន្លត់ភ្លើងនោះបាន។ ក្នុងនោះ មានឧបករណ៍ជាច្រើន បានឆេះនិងខូចខាត គ្មានសល់ដូចជា តុ កៅអី អំពូលភ្លើង រូបភាពផ្សេងៗ តែចំណែកព្រះពុទ្ធរូប ភ្លើងមិនបានឆេះនោះឡើយ ហើយអ្វីដែលធ្វើឲ្យគេចាប់អារម្មណ៍ និងរន្ធត់នោះ គឺព្រះពុទ្ធរូប ដែលនៅខាងមុខបង្អស់នោះ មានវត្ថុអ្វីម្យ៉ាង ស្រដៀងទឹកភ្នែក បានហូរចេញពីព្រះនេត្រ របស់ព្របដិមានោះ ធ្វើឲ្យអ្នកស្រុកមានការ ភ្ញាក់ផ្អើលយ៉ាងខ្លាំង ។

បើតាមការសាកសួរ ពីប្រជាជនដែលបាន ទៅជួយពន្លត់ភ្លើង នៅក្នុងវត្តនោះ ឈ្មោះលោក ក្រិតណៈ អាយុ៥២ឆ្នាំ បានប្រាប់ថា ខ្លួនគាត់បានឃើញភ្លើងឆេះ និងមានផ្សែងចេញពីព្រះវិហារ ទើបបានរត់ទៅប្រាប់ព្រះចៅអធិការវត្ត និងទូរស័ព្ទទៅប្រាប់ប៉ូលិស ហើយបានហៅប្រជាជនក្បែរនោះ ដើម្បីមកជួយពន្លត់ភ្លើង។

វត្តនោះត្រូវបានកសាងឡើង កាលពីឆ្នាំ១៩៥០ ហើយត្រូវបានជួបប្រទះ គ្រោះទឹកជំនន់កាលពីឆ្នាំ ២០១១ ហើយត្រូវបានកសាង និងជួសជុល ព្រមទាំងកំពុងតែគូរគំនូរ នៅជុំវិញជញ្ជាំងព្រះវិហារផងដែរ ។ ហើយបើតាមការរៀបរាប់ របស់ព្រះចៅអធិការ បានប្រាប់ថា ការខូចខាងលើកនេះ គិតជាប្រាក់ប្រហែលជាង២លានបាត ។

ក្រុមប៉ូលិសកំពុងតែស៊ើបអង្កេត រកមូលហេតុឲ្យបានច្បាស់លាស់ ថាភ្លើងឆេះបណ្តាលមកពីចៃដន្យ ឬមានជនទុច្ចរិតព្យាយាម បង្កអគ្គីភ័យនេះឡើង ៕